ប្រជាពលរដ្ឋនៅសង្កាត់ចំនួន២ ក្នុងក្រុងអរិយក្សត្រត្រូវបានអញ្ជើញចូលរួមពិសាអាហារសាមគ្គីអបអរសាទរលទ្ធផលនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា
ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់បារុងនិងសង្កាត់អរិយក្សត្រនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិសាអាហារសាមគ្គីយ៉ាងឆ្ងុយឆ្ងាញ់សប្បាយរីករាយអបអរសាទរលទ្ធផលនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣។
គួរជម្រាបជូនថា កម្មវិធីពិសាអាហារសាមគ្គីអបអរសាទរលទ្ធផលនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅក្នុងសង្កាត់បារុង ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហៀង ស្រុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ជាមួយគ្នានោះ ក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរលទ្ធផលនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានសង្កាត់អរិយក្សត្រ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ៕