ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងអគ្គនាយកអន្ដោប្រវេសន៍ និងអគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃចំនួន២រូប
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងអគ្គនាយកអន្ដោប្រវេសន៍ និងអគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចំនួន២រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា៖
ទី១.ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
ទី២.ឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖