ក្រោយឈ្នះឆ្នោតឯកឧត្តម ហេង រត្នពិសិដ្ឋ និងឯកឧត្តម ឈៀង ពេជ្រ នាំសមាជិកបក្សប្រជាជនចំនួន៣៣០នាក់ទៅលេងកន្លែង «ដើមឈើចាំស្នេហ៍» និង «ខ្មែរធ្វើបាន» នៅខេត្តព្រះសីហនុ

ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់សំពៅពូន ឯកឧត្តម ហេង រត្នពិសិដ្ឋ និងឯកឧត្តម ឈៀង ពេជ្រ អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់នៅថ្ងៃសៅរ៍ទី ២៦ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋាន, មន្ត្រីគណបក្ស, សកម្មជនបក្ស, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជន នៅសង្កាត់សំពៅពូន ចំនួន៣៣០នាក់ ធ្វើដំណើរកម្សាន្តទៅ «ខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន និងបានទៅទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ផែចាស់, ទីតាំងទេសចរ ដើមឈើចាំស្នេហ៍, ខ្មែរធ្វើបាន និងរង្វង់មូលព្រះថោងនាងនាគ»។

នៅក្នុងដំណើរកម្សាន្តដ៏រីករាយនោះ ឯកឧត្តមប្រធានគណៈពង្រឹងសង្កាត់សំពៅពូន និងក្រុមការងារគណៈពង្រឹងសង្កាត់សំពៅពូនបានឧបត្ថម្ភ៖
១.ថ្លៃរថយន្តចំនួន៧គ្រឿង ចំនួន៣៥៧០ដុល្លារ, ២.ឧបត្ថម្ភអាហារបរិភោគថវិកាចំនួន ៩.៩០០.០០០រៀល
, ៣.ឧបត្ថម្ភទេសជ្ជ: ផ្សេងៗ ថវិកាចំនួន៤០០ដុល្លារ និង ៤៩០.០០០រៀល ដោយសរុប ៤០៧០ដុល្លា និង ១១.២៩០.០០០រៀល។

គួរជម្រាបថា ក្នុងនោះ លោក អេង សុវិចិត្រ ប្រធានគណបក្សក្រុងក៏បានជួយឧបត្ថម្ភភេសជ្ជៈ១៤កេស សរុបថវិកា២០០ដុល្លារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង