បុរសម្នាក់ហៅម៉ូតូឌុបជិះទៅកន្លែងស្ងាត់ ស្រាប់តែយកឧបករណ៍ឆក់ចង្កេះអ្នករត់ម៉ូតូឌុបបម្រុងប្លន់ ម្ចាស់ម៉ូតូស្រែកចោរប្លន់ៗ ប៉ូលិសមកដល់ ចាប់វ៉ៃខ្នោះបានភ្លាមៗ

ជនសង្ស័យក្នុងករណីបែកគំនិតគិតប្រថុយយកពឹលឆក់ អ្នករត់ម៉ូតូឌុប ប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាម..ៗ ដែលហេតុការខាងលើ កើតឡើងនៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ នៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្ដឹងថា ជនរងគ្រោះឈ្មោះ ឈឹម ប៊ុន ណាក់ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ ទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានស្នាមរបួសជង្គង់ខាងឆ្វេងនិងម្រាមជើងខាងឆ្វេង។

ប្រភពបន្តថា ជនសង្ស័យឈ្មោះ ថន ជ័យ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ  ភូមិព្រែកថ្មី ឃុំ ព្រែកតាឌួង ស្រុលកោះធំ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា សមត្ថកិច្ចចាប់យកវត្ថុតាងបានមួយចំនួនរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម ពណ៌ខ្ មៅស៊េរីឆ្នាំ2022 ផ្លាកលេខកណ្ដាល 1AN.54.64 ជារបស់ជនរងគ្រោះ,  ប្រអប់ពណ៌ខ្មៅ១មានភ្ជាប់ខ្សែភ្លេីងមកជាមួយ, ក្បាលគ្រាប់ឆក់១ធ្វេីអំពីសំណរភ្ជាប់ជាមួយដែកចុងស្រួចមាននាងភ្ជាប់ខ្សែភ្លេីងមកជាមួយ, ទូរស័ព្ទដៃម៉ាកViVO ១គ្រឿង ។

បើតាមលោកអធិការបានបញ្ជាក់លម្អិតថា ជនសង្ស័យបានហៅអ្នកម៉ូតូឌុបជិះ ក្នុងតំលៃ ២០.០០០រៀល ឲ្យឌុបខ្លួនពីតាខ្មៅទៅវត្តស្អាងភ្នំ លុះពេលជនរងគ្រោះឌុបមកដល់ចំណុចវត្តស្អាងភ្នំ ជនសង្ស័យបានប្រាប់ជនរងគ្រោះឲ្យឌុបខ្លួនចម្ងាយប្រហែល២០០ម៉ែត្រទៀតពីវត្តស្អាងភ្នំជាកន្លែងស្ងាត់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពយកឧបករណ៍ឆក់ចង្កេះជនរងគ្រោះបណ្ដាលឱ្យស្ពឹកពេញខ្លួន រួចហើយជនរងគ្រោះបានចាប់ឧបករណ៍ឆក់នោះជាប់រួចបានផ្ដួលម៉ូតូទៅនឹងផ្លូវ ហើយបានចាក់សោរ កម៉ូតូ ស្រាប់តែជនសង្ស័យបានមកដណ្ដើមសោម៉ូតូពីជនរងគ្រោះ រួចហើយជនរងគ្រោះបានស្រែកឆោឡោថាចោរប្លន់ម៉ូតូៗ ខណៈពេលនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំនិងប្រជាការពារកំពុងល្បាតចម្ងាយ១០០ម៉ែត្រពីទីតាំងកើតហេតុបានឃើញក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខប៉ូលិស ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកឧបករណ៍ឆក់ប្លន់ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំរឿងចាត់ការតែនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង