ព្រះមហាក្សត្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា សម្ដេចនរោត្តម មុនីនាថ សីហនុ ស្ដេចយាងចាកចេញពីរាជធានីភ្នំពេញដើម្បីទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋចិននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ។
ជើងយន្តហោះពិសេសនៃរដ្ឋាភិបាលកម្ពុជាបានហោះចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៩ព្រឹកថ្ងៃច័ន្ទនេះ ដោយមានការអញ្ជើញគោរពជូនដំណើរពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីផងដែរ។
ជាទូទៅព្រះមហាក្សត្រយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនពីរដងក្នុងមួយឆ្នាំ។
យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងពេលព្រះមហាក្សត្រអវត្តមានពីប្រទេសប្រធានព្រឹទ្ធសភានិងដើរតួជាប្រមុខរដ្ឋស្ដីទី។ បច្ចុប្បន្នប្រធានព្រឹទ្ធសភាគឺសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ៕