ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្រុងបាវិតត្រូវបានកម្លាំងPMខេត្តស្វាយរៀង ចាប់ឃាត់ខ្លួនបាន៩នាក់

កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងចាប់ខ្លួនចាប់ឃាត់ខ្លួនមនុស្ស៩នាក់បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។

ក្នុងបេសកកម្មនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ឲ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចផ្ទះជួលស្ថិតនៅភូមិតាបឹប និងចំណុចមុខផ្ទះសំណាក់ថៃអាង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ រួមមាន៖ ទី១.ឈ្មោះ អ៊ាន ដុល្លារ អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ទី២.ឈ្មោះ ផាន់ រ៉ាវី អាយុ៣០ឆ្នាំ មុខរបរអនឡាញ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ទី៣.ឈ្មោះ រ៉េត សង់ អាយុ៣០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទី៤.ឈ្មោះ ឡៃ ទៀត អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទី៥.ឈ្មោះ សុខ ចិន្តា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកអនឡាញ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ទី៦.ឈ្មោះ វុទ្ធី សុងលី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទី៧.ឈ្មោះ ស្រឿន ស្រួច អាយុ២៧ឆ្នាំ មុខរបរអ្នកជូនភ្ញៀវ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ទី៨.ឈ្មោះ ទេព ផានិត អាយុ៣១ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ទី៩.ឈ្មោះ ហ្វាម អាន់ហ្វឿក អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងកងរាជអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ១០ថ
ដើម, រថយន្ត២គ្រឿង, ពិលឆក់៣, ដំបងឈើ១, កូនកាំបិត១, ថ្នាំក្រាមសថ្លា១កញ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាការខេត្តស្វាយរៀងដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង