លោក ម៉ៅ តារា៖ គណនីហ្វេសប៊ុករបស់ខ្ញុំឈ្មោះ ម៉ៅ តារា (Dara Mao) ត្រូវបានជនខិលខួចលួចហែកយកនិងបានឆាតទៅខ្ចីលុយគេទៀតផង

លោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គណនីហ្វេសប៊ុករបស់លោកឈ្មោះ ម៉ៅ តារា (Dara Mao) ត្រូវបានជនខិលខួចលួចហែកយកទៅគ្រប់គ្រងនិងបានធ្វើសកម្មភាពយកឆាតទៅខ្ចីលុយគេទៀតផង។ នេះបើយោងតាមលោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

លោក ម៉ៅ តារា បានបញ្ជាក់ឲ្យដឹងថា បើមានជនណាយកគណនីហ្វេសប៊ុកឈ្មោះ ម៉ៅ តារា (Dara Mao) ទៅប្រព្រឹត្តិអំពើទាំងឡាយណាដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា លោកសូមប្រកាសបដិសេធទាំងស្រុង និងមិនទទួលខុសត្រូវឡើយ។

ជាមួយគ្នានោះ លោក ម៉ៅ តារា សំនូមពរដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញនិងស្ថាប័នជំនាញមេត្តាជួយអន្តរាគមន៍ដើម្បីចាត់វិធានការបិទគណនីហ្វេសប៊ុកឈ្មោះ ម៉ៅ តារា (Dara Mao) ដោយសេចក្ដីអនុគ្រោះផង៕

អត្ថបទដែលជាប់ទាក់ទង