ឪពុកម្ដាយរវល់ទៅមើលមង ទុកកូនអាយុទើប២០ខែឲ្យនៅមួយកូនបង ធ្លាក់ចូលទឹកលង់ស្លាប់នៅព្រៃវែង

កុមារីតូចអាយុទើបបាន២០ខែម្នាក់បានធ្លាក់ចូលទឹកបណ្ដាលឲ្យឈ្លក់ទឹកស្លាប់ ខណៈឪពុកម្តាយទុកឲ្យនៅជាមួយកូនបង ដោយពួកគាត់រវល់ទៅមើលមងដោះត្រី។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ស្ពានកំពុងខ្សាច់ ស្ថិតនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ វ៉ាត បក្សា ភេទស្រី អាយុ ២០ខែ មានឪពុកឈ្មោះ សែន វ៉ាត អាយុ២៦ឆ្នាំ និងម្ដាយឈ្មោះ អ៊ែល ជូក អាយុ២៤ ពួកគេជាជនជាតិខ្មែរឥស្លាម រស់នៅភូមិក្រហម ក ឃុំ ស ព្រះចន្ន ស្រុកពារាំង ខេត្ដព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង