ជុងមិនភ្លេចកុក តែកុកភ្លេចជុង, ប៉ូលិសឃាត់ខ្លួនពិរុទ្ធជនម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ
ពិរុទ្ធជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវតាមចាប់ខ្លួនរហូតបានជោគជ័យតាមតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហុង សុខហ៊ាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តតាកែវ។
បើតាមប្រភពបានឲ្ដឹងថា កាលពីវេលាម៉ោង១៥៖៣០នាទី ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានធ្វើការឃាត់ខ្លួនពិរុទ្ធជន
ម្នាក់ឈ្មោះ ម៉េង សេងហ៊ុយ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការឃាត់ខ្លួនពិរុទ្ធជនខាងលើនេះ ធ្វើតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខៈ ១៣១ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តតាកែវ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្នុងភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០៕