ឃាត់ខ្លួនក្រុមក្មេងទំនើង២២នាក់ពាក់ព័ន្ឌការលេងបៀស៊ីសងខុសច្បាប់និងបង្កហិង្សា

កម្លាំងនគរបាលខណ្ឌជ្រោយចង្វារនៅយប់រំលងអធ្រាត្រ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន២២នាក់ ដែលបង្កការផឹកស៊ីអនាធិបតេយ្យ លេងល្បែងស៊ីសងខុសច្បាប់(លេងបៀ) និងបានបង្កហិង្សានៅចំណុចសួនច្បារមាត់ទន្លេ ម្ដុំសណ្ឋាគារសុខាភ្នំពេញ ក្រុមទី៩ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

តាមប្រភពបានបញ្ជាក់ថា ករណីហិង្សានិងទំនាស់ឈ្លោះប្រកែកពាក្យសម្ដីគ្នាទៅវិញទៅមក សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះមានស្រី០៤នាក់ និងករណីលេងល្បែងស៊ីសងខុសច្បាប់ គឺលេងបៀរនៅលើសួនច្បារសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១៤នាក់ទៀត។

បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបានឲ្យធ្វើកិច្ចសន្យាអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងធ្វើសាវតាជាតិគ្រប់គ្រងទុកជាក្រុមក្មេងទំនើង៕

អត្ថបទដែលជាប់ទាក់ទង