លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំប្រមូលផ្តុំត្រួតពិនិត្យកម្លាំង និងបញ្ចុះកម្លាំងតាមគោលដៅកំណត់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូននាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅរសៀលថ្ងៃព្រហស្បតិ៍ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បាន អញ្ជើញដឹកនាំប្រមូលផ្តុំត្រួតពិនិត្យកម្លាំង និងបញ្ចុះកម្លាំងតាមគោលដៅកំណត់ ដើម្បីត្រៀមលក្ខណៈក្នុងពិធីសំណេះសំណាលជាមួយកម្មករ និងនិយោជិត នៅក្រុងតាខ្មៅ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ជាមួយគ្នានោះ នៅល្ងាចថ្ងៃព្រហស្បតិ៍ដដែលនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលចុះត្រួតពិនិត្យ ទីតាំងរៀបចំពិធីសំណេះសំណាលខាងលើនេះបន្តទៀត។
ទន្ទឹមនោះ នៅល្ងាចនេះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាលក៏បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យទីតាំង ដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូន
ឯកឧត្តមកិត្តិទេសាភិបាលនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ក្រោមការដឹកនាំកិច្ចប្រជុំពីឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ៕