នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ត្រីតាមក្រសួង បើរវល់មិនបាច់អមឯកឧត្តមចុះតាមវេទិកានានានោះឡើយ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ណែនាំសមាជិករាជរដ្ឋាភិបាល ជាពិសេសរដ្ឋមន្ត្រីតាមក្រសួង បើរវល់មិនបាច់អមឯកឧត្តមចុះតាមវេទិកានានានោះឡើយ។
ការណែនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល៕