នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ៖ ការធ្វើឱ្យជាតិខ្លាំង តាមរយៈធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ នោះហើយជាស្មារតីជាតិ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងបញ្ជាក់ថា ការធ្វើឱ្យជាតិខ្លាំង តាមរយៈធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ នោះហើយជាស្មារតីជាតិ។

ការថ្លែងបញ្ជាក់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងនេះទៀតថា ការចំណាយដែលធ្លាក់ដល់ដៃប្រជាពលរដ្ឋ មិនត្រូវគិតច្រើន ឬតិចនោះឡើយ។ ឯកឧត្តមនាយករដ្ឋមន្ត្រីកម្ពុជាបានបន្តថា អាយុជីវិតរបស់ប្រជាពលរដ្ឋ គឺសំខាន់ណាស់សម្រាប់ជាតិ អត់ប្រជាពលរដ្ឋ គឺអត់មានជាតិ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា គោលនយោបាយរបស់បក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋគ្រប់រូប ដោយមិនមានប្រកាន់និន្នាការនោះឡើយ។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឱ្យប្រជាពលរដ្ឋរង់ចាំមើលលទ្ធផលការងារ ដែលឯកឧត្តមដឹកនាំ៕

អត្ថបទដែលជាប់ទាក់ទង