ឆេះទូកដឹកឥវ៉ាន់ចាបហួយនៅក្នុងសមុទ្រ ខេត្តកោះកុង

ករណីឆេះទូកដឹកឥវ៉ាន់ចាបហួយមួយបានកើតឡើងនៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខកន្លែងលក់ប្រេងឥន្ធនៈ ពូលីម ស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្ដាលឱ្យបុរសម្នាក់រងរបួស និងខូចខាតទូកនិងអីវ៉ាន់នៅលើទូកទាំងស្រុង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណេត សុវណ្ណារ៉ា អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងទូក មានទីលំនៅនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។

ប្រភពដដែលបន្តថា មូលហេតុមកពីជនរងគ្រោះ ចាក់ប្រេងហៀរលើម៉ាស៊ីនទូក ពេលម៉ាស៊ីនកំពុងបញ្ឆេះ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

អត្ថបទដែលជាប់ទាក់ទង