ស្នងការខេត្តកំពង់ចាម លោក ហេង​ វុទ្ធី ​អញ្ជើញ​បេីកការដ្ឋានស្ថាបនា​កែលំអ​ផ្លូវ​លំចំនួន១ខ្សែ​ តភ្ជាប់​ពីភូមិអារក្សត្នោត​ ឃុំអារក្សត្នោត​ ទៅភូមិទួលសំបួរ

លោកឧត្ដមសេនីយ៍ទោ ហេង​ វុទ្ធី​ បានសម្ដែងការអបអរសាទយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅ​ក្នុង​ឃុំអារក្សត្នោត​ និងឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ដែលទទួល​បានការស្ថាបនាផ្លូវលំចំនួន៣ខ្សែ​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ទី១​ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​។

ការសម្ដែងការអបអរសាទររបស់លោកឧត្ដមសេនីយ៍ទោ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម និងជាសមាជិក​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មាធិការ​ ខ២៧ នៅព្រឹក​ថ្ងៃសៅរ៍​ ទី០២​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ ក្នុងឱកាសដឹកនាំលោក-លោកស្រី​ ក្រុមការងារ​ចុះជួយឃុំអារក្សត្នោត​ និងឃុំទួលសំបួរ​ ចូលរួម​ក្នុង​ពិធី​បេីកការដ្ឋានស្ថាបនា​កែលំអ​ផ្លូវ​លំចំនួន១ខ្សែ​ តភ្ជាប់​ពីភូមិអារក្សត្នោត​ ឃុំអារក្សត្នោត​ ទៅភូមិទួលសំបួរ​ ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ដែលមានប្រវែង ៤២០០ម៉ែត្រ​ គ្រោងចំណាយអស់ថវិកាប្រមាណជាង​ ៤០លានរៀល​ ។

ជាមួយនោះ លោកឧត្ដមសេនីយ៍ទោ ហេង​ វុទ្ធីនិងសហការី​ ក៏បានបន្ដចុះត្រួតពិនិត្យផ្លូវលំមួយខ្សែទៀត​ ដែលបច្ចុប្បន្ន​ជាផ្លូវ​ទាល់ ដោយត្រូវ​ស្ថាបនា​តភ្ជាប់​ ដេីម្បី​ជួយសម្រួល​ដល់ការធ្វេីដំណេីរ​របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ​ ស្ថិត​នៅក្នុងភូមិទួលសំបួរ​ ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ដែលត្រូវ​ចំណាយថវិកាអស់ប្រមាណជាង​ ជិត២០លានរៀល​។

លោកឧត្ដមសេនីយ៍ទោស្នងការនិងសហការី​ ក៏បានបន្ដចុះត្រួតពិនិត្យការសាងសងផ្លូវលំមួយខ្សែទៀត​ ដែលបានសាងសង់រួចរាល់ជាស្ថា​ពរ​ មានប្រវែង​ ៣៣៧ម៉ែត្រ ស្ថិត​នៅភូមិស្រែអំពៅ​ ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានិត​ ចំណាយអស់ថវិកា​ចំនួន​ ១៦លានរៀល​។

ជាមួយការស្ថាបនាផ្លូវលំទាំងបីខ្សែនេះ​ អស់ថវិកាចំនួន​ ៧៦លានរៀល​៕

អត្ថបទដែលជាប់ទាក់ទង