រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ទំនើបកម្មស្ថាប័នត្រូវចាប់ផ្តើមដំបូងពីការមានការិយាល័យធ្វើការ និងសម្ភារៈសម្រាប់បំពេញការងារ
ឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ទំនើបកម្មស្ថាប័នត្រូវចាប់ផ្តើមដំបូងពីការមានការិយាល័យធ្វើការ និងសម្ភារៈសម្រាប់បំពេញការងារ និងជំហានបន្ទាប់គឺការធ្វើទំនើបកម្មធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពបន្ថែមសំដៅពង្រឹងប្រសិទ្ធភាពស្ថាប័ន»។
ការថ្លែងគូសបញ្ជាក់ខាងលើរបស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ អមដោយរូបភាពអញ្ជើញចុះពិនិត្យសំណង់អគារក្រសួងព័ត៌មានដើម្បីពិនិត្យនិងរៀបចំការិយាល័យបន្ថែមសម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ។
គួររំលឹកថា ឯកឧត្តម នេត្រ ភក្រ្តា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ត្រូវបានព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី៕