លោក ហ៊ាង ប៊ុនថា សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»
លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងជាអគ្គនាយកបណ្ដាញសារព័ត៌មាន The Mirror News និងសហការីទាំងអស់ សូមគោរពដ៏ខ្ពង់ខ្ពស់បំផុតអបអរសាទរដោយស្មោះជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឱកាសដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។ ចំពោះការផ្តល់ជូននូវគោរមងារនេះ ពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជាដែលប្រកាន់យករបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ។
ម្យ៉ាងទៀតគោរមងារនេះ ពិតជាស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ឆន្ទៈមោះមុត ចំណេះដឹងជ្រៅជ្រះខ្ពង់ខ្ពស់ ទេពកោសល្យប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត។
យើងខ្ញុំសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕