ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបាននាំយកថវិកានិងសម្ភារៈមួយចំនួនឧបត្ថម្ភដល់ក្រុមគ្រួសារស្ត្រីជាជនមានពិការភាពដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ(មានVideo)
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ លោកស្រី មុំចាន់ដានី នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារសហការជាមួយការិយាល័យសង្គមកិច្ចខណ្ឌដង្កោចុះទៅជួបគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋានរងគ្រោះដោយសារអគ្គីភ័យឆាបឆេះ និងបាននាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភដើម្បីជួយសម្រាលបន្ទុកនៃការលំបាកដល់ក្រុមគ្រួសារដែលរងគ្រោះសារដោយអគ្គីភ័យឆេះផ្ទះ។
ករណីអគ្គីភ័យឆាបឆេះខាងលើនេះ បានកើតឡើងនៅវេលាយប់ម៉ោង១:៣០នាទី ថ្ងៃទី០៤ ខែកញ្ញាឆ្នាំ ២០២៣ បានបណ្ដាលឲ្យសមាជិកម្នាក់ជាស្ត្រីមានពិការភាពបាត់បង់ជីវិត។
ក្នុងឧបទ្ទវហេតុខាងលើនេះ ស្ថិតនៅភូមិត្រពាំង ចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះឈ្មោះ មុំ ថុន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ រត់កង់បី។
គួរជម្រាបថា អំណោយដែលបាននាំយកជូនរួមមាន៖ អង្ករ ៥០គីឡូ, មី២កេសតូច, ទឹកត្រី១យួរ,ទឹកសុីអ៊ីវ ១យួរ ,ទឹកសុទ្ធ២កេសសាប៊ូ២កពា្ចប់ និងថវិកាចំនួន៣០ម៉ឺនរៀល។
ជាមួយនោះ អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា សូមចូលរួមរំែលែកទុក្ខ និងចូលរួមសោកស្តាយបំផុតចំពោះករណីឧបទ្ទវហេតុដែលបានកើតឡើងខាងលើ៕