ប៉ូលិសខេត្តកំពង់ចាមបង្ក្រាបបានក្រុមចោរប្លន់ស្ទាវៗ៦នាក់មកពីភ្នំពេញ ធ្លាក់ប្លន់ក្នុងដីកំពង់សៀម

ប៉ូលិសស្រុកកំពង់សៀម ខេត្តកំពង់ចាមបង្ក្រាបបានក្រុមចោរប្លន់ស្ទាវៗចំនួន៦នាក់មកពីរាជធានីភ្នំពេញ និងបានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តកំពង់ចាម។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមប្រភពបានឲ្យដឹងបន្តថា ក្រុមជនសង្ស័យមកពីភ្នំពេញខាងលើនេះ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះនៅចុងភូមិអូរធ្នង់ ឃូំអួរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមចោរធាក់ប្លន់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បង្ក្រាបបាន និងបានកំពុងកសាងសុំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង