អភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប។
គួរជម្រាបថា ឯកឧត្តម ប្រាក់ សោភ័ណ អតីតជាអភិបាលរងខេត្តសៀមរាប ត្រូវបានតែងតាំងជា អភិបាលខេត្តសៀមរាប ជំនួសឯកឧត្ដម ទៀ សីហា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ៕