សិស្សស្រីរាប់សិបនាក់ត្រូវបានសាលាបារាំងបញ្ជូនទៅផ្ទះវិញ ក្រោយពួកគេបដិសេធមិនព្រមផ្លាស់ប្តូរសម្លៀកបំពាក់អាបាយ៉ា ដែលរដ្ឋាភិបាលហាមឃាត់
អន្តរជាតិ៖ ក្មេងស្រីរាប់សិបនាក់ត្រូវបានសាលាបារាំងបញ្ជូនទៅផ្ទះវិញ ខណៈពួកគេបានធ្វើការបដិសេធមិនផ្លាស់ប្តូរអាបាយ៉ា (abaya) របស់ពួកគេ ដែលជាសម្លៀកបំពាក់ពាក់របស់ស្ត្រីមូស្លីម នៅថ្ងៃដំបូងនៃឆ្នាំសិក្សា នេះបើតាមរដ្ឋមន្ត្រីរដ្ឋាភិបាលបាននិយាយនៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Gabriel Attal បានប្រាប់វិទ្យុ BFM ថា នៅក្នុងការប្រឆាំងនឹងការហាមឃាត់លើការស្លៀកពាក់បែបអ៊ីស្លាម ក្មេងស្រីជិត ៣០០នាក់ បានបង្ហាញខ្លួននៅព្រឹកថ្ងៃចន្ទដោយពាក់អាវអាបាយ៉ា។
ទោះយ៉ាងណា លោកបាននិយាយថា ពួកគេភាគច្រើនបានយល់ព្រមផ្លាស់ប្តូរសម្លៀកបំពាក់ ប៉ុន្តែ ៦៧ នាក់ទៀត មិនព្រមទេ ហើយត្រូវបានបញ្ជូនទៅផ្ទះវិញ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបារាំងបានប្រកាសកាលពីខែមុនថា ខ្លួននឹងហាមប្រាមអាបាយ៉ា នៅក្នុងសាលារៀន ដោយនិយាយថា វាបានបំពានច្បាប់នៃលទ្ធិសាសនានិយមក្នុងវិស័យអប់រំ ដែលបានឃើញរួចមកហើយ នូវការហាមប្រាមទទូលក្រមារ ក្រោមហេតុផលថាវាតំណាងឱ្យការបង្ហាញអំពីទំនាក់ទំនងសាសនា៕