អាជ្ញាធររាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលជាអ្នកបានដាក់បញ្ចាំស្របច្បាប់ឬជនរងគ្រោះដែលបានបាត់ម៉ូតូរុះរាន់មកដាក់ពាក្យបណ្ដឹង​ស្នេីសុំម៉ូតូបន្ថែម

អាជ្ញាធររាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលជាអ្នកបានដាក់បញ្ចាំស្របច្បាប់ ឬជនរងគ្រោះដែលបានបាត់ម៉ូតូ សូមរុះរាន់មកដាក់ពាក្យបណ្ដឹង​ស្នេីសុំម៉ូតូបន្ថែម តាមរយៈការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ​ ដេីម្បីឆាប់បានក្រុមការងារបន្តនីតិវិធីលេីម៉ូតូដែលសេសសល់ផ្សេងទៀត។

ការអំពាវនាវខាងលើ ក្នុងពេលដែលលោក ឃ្លាំង​ ហួត​ អភិបាលរងរាជធានីភ្នំពេញបានចុះទៅប្រគល់ម៉ូតូមានឯកសារ​គ្រប់គ្រាន់ដែលកន្លងមកម្ចាស់បានយកដាក់បញ្ចាំស្របច្បាប់​ ចំនួន២៦២គ្រឿង​ជូនទៅម្ចាស់អាជីវកម្មវិញ​ នៅវេលាម៉ិង៩៖០០នាទីព្រឹក ថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០២៣​។

គួរជម្រាបថា ក្នុងពិធីប្រគល់ម៉ូតូខាងលើ ក៏មានការចូលពីក្រុមការងារ​សាលារាជធានីភ្នំពេញ​, មន្ត្រីរាជការខណ្ឌទួលគោក​, ខណ្ឌជ្រោយចង្វារ​, ស្នងការរងរាជធានីភ្នំពេញ​ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក ដោយមានការចូលរួមពីនិយ័តករ​អាជីវកម្មអចលនវត្ថុ​ និងបញ្ចាំ​ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងព្រះរាជអាជ្ញារង​រាជធានីភ្នំពេញ​ និងសមាសភាពពាក់ព័ន្ធដទៃទៀត​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង