សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យបង្កើតទីតាំងធ្វើប៉ាស្ព័រនៅក្រៅប្រទេសដោយចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធ្វើបែបនេះគឺដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលប៉ាស្ព័រហួសសុពុលភាពអាចធ្វើដោយផ្ទាល់នៅទីតាំងនៃប្រទេសដែលខ្លួនកំពុងស្នាក់នៅបាន។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ សម្ដេចធិបតីបានបញ្ជាទៅដល់រដ្ឋមន្ត្រីយុត្តិធម៌ឲ្យរៀបចំនូវការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង