សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមានការលើកអង្ករឱ្យឥណ្ឌូនេស៊ី បាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ, បើកការហោះហើរជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ។

ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចក៏បានជជែកជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបើកទីផ្សារពាណិជ្ជកម្ម ក្នុងនោះហ្វីលីពិន គ្រោងទិញអង្ករពីកម្ពុជាផងដែរ។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចបានស្នើឱ្យកូរ៉េបង្កើនកូតាការងារសម្រាប់ពលករកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង