សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម្ដេចសុខចិត្តទទួលពាក្យថា សម្ដេចដើរសុំគេ ដោយថា ការដើរសុំដើម្បីប្រយោជន៍ពលរដ្ឋ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសម្ដេចសុខចិត្តទទួលពាក្យថា សម្ដេចដើរសុំគេ ដោយថា ការដើរសុំដើម្បីប្រយោជន៍ពលរដ្ឋនោះគឺជាគោលដៅនៃការងាររបស់សម្ដេច។
ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថាក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូងរបស់សម្ដេចគឺបានបង្ហាញនូវសញ្ញាវិជ្ជមានជាច្រើនទាំងការបើកទីផ្សារអង្ករសម្រាប់ប្រជាជនកម្ពុជានិងការវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ៕