លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រើប្រាស់បណ្តាញសង្គម Facebook តែមួយប៉ុណ្ណោះឈ្មោះ «Chanmony Pich»
ក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញមកបញ្ជាក់ឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើប្រាស់បណ្តាញសង្គម Facebook តែមួយប៉ុណ្ណោះឈ្មោះ «Chanmony Pich» ចំពោះបណ្តាញសង្គមផ្សេង ដែលប្រើឈ្មោះលោកជំទាវ សុទ្ធតែក្លែងក្លាយទាំងអស់។
តាមរយៈការជូនដំណឹងរបស់ក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមគោរពជម្រាបសាធារណជនមេត្តាជ្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺប្រើប្រាស់បណ្តាញសង្គមតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា Chanmony Pich ដោយមាន Link: https://www.facebook.com/chanmony.pich.9។
លោកជំទាវបណ្ឌិត ពុំមានបង្កើតគណនី ឬប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតនោះទេ ដូចនេះសូមបងប្អូនមេត្តាជ្រាប និងកុំមានការភាន់ច្រលំណាមួយ។
ទន្ទឹមនោះ សូមបងប្អូនដែលបានបង្កើតគណនីបណ្តាញសង្គមផ្សេង សូមបញ្ឈប់ក្នុងការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកជំទាវបណ្ឌិត»៕