លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត៖ មានជនខិលខូចបានយកឈ្មោះ និងរូបថតខ្ញុំទៅបង្កើតបណ្ដាញ Telegramថ្មីមួយដើម្បីសុំខ្ចីលុយ

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត នៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះសារជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតរបស់លោកទៅបង្កើតបណ្ដាញTelegramថ្មីមួយ ដើម្បីសុំខ្ចីលុយ ពិសេសបានឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

ពាក់ព័ន្ធករណីខាងលើនេះ លោកស្នងការសូមធ្វើការបដិសេធចោលទាំងស្រុង និងបានកំពុងចាត់ជំនាញកំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ទន្ទឹមនោះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត សូមជូនដំណឹងខាងលើនេះ ដល់សាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង