ប៉ូលិសស្រុកត្រាំកក់ចាប់ឃាត់ខ្លួនក្រុមប្រើជំពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្តបាន២នាក់

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់នៅវេលាម៉ោង០០និង៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធករណីគប់កញ្ចក់រថយន្តនៅចំណុចក្រោមស្ពានអាកាស ផ្សារអង្គតាសោម ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោមស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ញឿន សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បើករថយន្តប្រភេទកុងទីន័រ ត្រូវជនល្មើសប្រដាប់ដោយចំពាមកៅស៊ូ បាញ់ចំកញ្ចក់ពីមុខចំហៀងខាងស្ដាំចំនួនមួយកន្លែងធ្វើឲ្យបែកប្រេះស្រាំ។

ជនបង្ករមានទី១៖ ឈ្មោះ យ៉ន អ៊ីវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នុងករណីអំពើលួច និងទី២៖ ឈ្មោះ ញ៉ាញ់ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្លាប់ជាប់ពន្ធធនាគារ ក្នុងករណីអំពើលួច និងជាអ្នកបាញ់កញ្ចក់រថយន្ត។

បច្ចុប្បន្នជនបង្ករទាំង០២នាក់ខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង