ឯកឧត្តម ឯម ច័ន្ទមករា៖ អង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះនេះពុំបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះអង្គការស្របតាមច្បាប់ថ្មីនោះទេ

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា អង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះនេះពុំបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះអង្គការស្របតាមច្បាប់ថ្មីនោះទេ ហើយក៏ពុំមានលិខិតអនុញ្ញាទទួលស្គាល់ជាមណ្ឌលថែទាំងកុមារពីក្រសួងផងដែរ។

ឯកឧត្តមបន្ថែមថា បន្ទាប់ពីក្រុមការងារក្រសួងចុះពិនិត្យក៏បានឃើញថា អង្គការពុំបានរៀបចំបែងចែកបន្ទប់តាមភេទ និងវ័យ គ្មានចំនួនបន្ទប់គ្រប់គ្រាន់ គ្មានអនាម័យ ដល់កុមារ មនុស្សពេញវ័យ និងមនុស្សវ័យចាស់ដែលស្នាក់នៅក្នុងអង្គការនោះទេ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថា៖ «ការរៀបចំសម្ភារៈសំលៀកបំពាក់ក្នុងបន្ទប់គ្មានរបៀបរៀបរយ ការផ្តល់ការហូបចុកមិនបានគ្រប់គ្រាន់ ហើយពុំមានម្ចាស់ជំនួយឧបត្ថម្ភពិតប្រាកដែលជាហានិភ័យសម្រាប់កុមារ។ អ្នកគ្រប់គ្រងខ្វះការយល់ដឹងពីប្រព័ន្ធលំហូរនីតិវិធី ការគ្រប់គ្រងករណីនិងចំណេះដឹងអំពីការការពារកុមារ»។

ឯកឧត្តមបន្ថែមទៀតថា ដោយមើលឃើញថាប្រធានអង្គការលោកស្រី ឡន សំអន មានឆន្ទៈជួយសង្គម អគ្គនាយកដ្ឋានសេវាសង្គមកិច្ចបានសម្របសម្រួលជូនអង្គការនូវការបន្តដំណើរការដោយអនុញ្ញាតឱ្យថែទាំ «តែមនុស្សចាស់ប៉ុណ្ណោះ» ខណៈកុមារកំព្រានឹងត្រូវមន្ទីរសង្គមកិច្ចខេត្ត សហការជាមួយអាជ្ញាធរក្នុងការឱ្យពួកគេទៅនៅជាមួយសាច់ញាតិក្នុងសហគមន៍របស់ពួកគេវិញ។

ទាក់ទិនករណីខាងលើ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បានសម្រេចទុករយៈពេល ២ខែដល់អង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ ដែលមានទីតាំងនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាមត្រូវរៀបចំកែលម្អអង្គការរបស់ខ្លួនឡើងវិញ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មាន៖

អត្ថបទដែលជាប់ទាក់ទង