កម្លាំងPMខេត្តកំពង់ចាមក្របួចបានក្រុមអ្នកញៀនល្បែងជល់មាន់ខុសច្បាប់បាន១១នាក់

កម្លាំងកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាមកាលពីវេលាម៉ោង១២៖៤០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់ខុសច្បាប់ ឃាត់ខ្លួនបាន១១នាក់ រួមជាមួយវត្ថុតាងម៉ូតូ២គ្រឿង, មាន់៤ក្បាល, ជញ្ចីងថ្លឹងមាន់១ នៅចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្រតិបត្តិការខាងលើនេះ ដោយមានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម សម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកទៅមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង