មជ្ឈមណ្ឌល ចយ ហូថេល មានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ខណៈអាជ្ញាធរខណ្ឌ៧មករាមិនហ៊ានចុះបង្ក្រាបនៅឡើយ

មជ្ឈមណ្ឌល ចយ ហូថេល ដែលមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញមានលួចបង្កប់ល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទ ដូចជាបៀរចិន និងហ្គេមបាញ់ត្រីជាដើម។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពបន្តថា ចំពោះទីតាំងខាងលើនេះ កន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើន ធ្លាប់បានចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងខុសច្បាប់ និងធ្លាប់បានបិទមួយរយះពេលខ្លីដែរ ប៉ុន្តែនៅថ្មីៗនេះ ស្រាប់តែគេឃើញថា បានបើកឲ្យដំណើរវិញជាធម្មតាឡើងវិញ និងបានកំពុងទទួលទាំងភ្ញៀវជនជាតិចិន និងពលរដ្ឋខ្មែរចូលទៅលេងទាំងថ្ងៃទាំងយប់។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ទីតាំងបើកលេងល្បែងសុីសងក្នុងមជ្ឈមណ្ឌល ចយ ហូថែល កន្លងមកពិតជាធ្លាប់បានបិទមួយរយៈហើយមែន បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា មានបង្កប់លេងល្បែងសុីសង ហើយពេលនេះទីតាំងមួយកន្លែងនេះ បានកំពុងបើកដំណើរការជាថ្មីវិញហើយដែរ។

ប្រភពបានបន្តទៀតថា មជ្ឈមណ្ឌលខាងលើ មានលេងល្បែងបៀរចិននិងល្បែងផ្សេងៗទៀត ដូចក្នុងកាសុីណូជាពិសេសពេលយប់សំបូរភ្ញៀវចូលលេងណាស់សុទ្ធតែភ្ញៀវ វី អាយ ភី(VIP)។

ទាក់ទិនករណីខាងលើនេះមហាជនសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជា​ស្នងការរាជធានីភ្នំពេញនិងលោកអគ្គស្នងការនគរបាលជាតិ ស ថេត ទើបមកកាន់តំណែងថ្មីៗនេះ ជួយអន្តរាគមន៍ដាក់កម្លាំងចុះស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបទីតាំងលួចបង្កប់ឲ្យមានការបើកលេងល្បែងសុីសងខុសច្បាប់ខាងលើនេះផង៕

អត្ថបទដែលជាប់ទាក់ទង