លោក ងួន ឌីណា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ឲ្យជួយវិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ!

អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ លោក ងួន ឌីណា នៅលើបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ឲ្យជួយវិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ជាមួយនោះ លោក​អភិបាលស្រុកបានលើកឡើងថា «បញ្ហាប្រឈមរបស់បុគ្គលិកប្រមូលសំរាមគឺប៉ះពាល់សុខភាព! អនាម័យបរិស្ថានល្អ ត្រូវការបងប្អូនជួយវិចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។»។

លោក ងួន ឌីណា បានបន្តទៀតថា «ការទទួលយកសេវាសំរាម គឺការចូលរួមការថែរក្សាអនាម័យ បរិស្ថាន និងជាកម្លាំងចិត្តរបស់បុគ្គលិកប្រមូលសំរាម»៕

អត្ថបទដែលជាប់ទាក់ទង