សមត្ថកិច្ចកំពុងស្វែងរកជនបរទេស៣នាក់ដែលបាត់ខ្លួននៅម្ដុំជ្រោយចង្វារ រាជធានីភ្នំពេញ 

នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣បានប្រកាសស្វែងរកជនបរទេស៣នាក់ ដែលមានភិនភាគដូចរូបខាងក្រោម ដោយបានកំពុងរត់គេចខ្លួន។

តាមប្រភពថា ជនបរទេស៣នាក់នេះ បានបាត់ខ្លួននៅម្ដុំជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនបរទេសដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬទំនាក់ទំនងទូរស័ព្ទលេខ 093 636 392 / 012 500 555៕

អត្ថបទដែលជាប់ទាក់ទង