រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីសម្រេចដកមុខតំណែងវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងខេត្តកំពត «ឲ្យមកជាមន្ត្រី»

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចដកមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងខេត្តកំពត «ឲ្យមកជាមន្ត្រី»វិញ។ នេះបើតាមប្រកាសស្ដីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងប្រកាសបានឲ្យដឹងថា មូលហេតុដែលនាំឲ្យដកមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងខេត្តកំពត «ឲ្យមកជាមន្ត្រី» គឺដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

គួរជម្រាបជូនថា លោកវរសេនីយ៍ទោ ហេង ហាប់ ត្រូវបានអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង តែងតាំងជាស្នងការរងខេត្តកំពតនៅក្នុងកំឡុងខែសីហា ឆ្នាំ២០២៣៕

ខាងក្រោមនេះ ជាប្រកាសស្ដីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ៖

អត្ថបទដែលជាប់ទាក់ទង