នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅឯមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង។

គួរបញ្ជាក់ថា នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់នៃរាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។

គួរកត់សម្គាល់ថា នេះជា​ដំណើរបំពេញទស្សន​កិច្ចផ្លូវ ការលើកដំបូង បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រ​ពី​ប្រជា​ពលរដ្ឋ និងរដ្ឋ​សភា ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតកាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០​២៣​៕

អត្ថបទដែលជាប់ទាក់ទង