នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានសភាចិន
ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២ នៅក្នុងប្រទេសចិន នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបន្តជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នៅមហាវិមានប្រជាជនក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
មុនអញ្ជើញជួបប្រធានសភាចិន, សម្តេចធិបតី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិនផងដែរ៕