ប៉ូលិសប៉ុស្តិ៍ផ្សារកណ្តាលទី១ចាប់ចោរលួចទូរស័ព្ទដៃពីជនបរទេសបានម្នាក់ភ្លាមៗ

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចទូរស័ព្ទ បានភ្លាមៗ បន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១។

ជនសង្ស័យម្នាក់ឈ្មោះ សៅ រដ្ឋា ហៅលីភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ ប្រព្រឹត្តល្មើសនៅចំណុចសួនច្បារ ផ្លូវព្រះស៊ីសុវត្ថិ កែង ផ្លូវ ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង