ស្នងការខេត្តបន្ទាយមានជ័យជម្រុញដល់មន្ត្រីក្រោមឱវាទត្រូវពង្រឹងនិងយកចិត្តទុកដាក់បង្ក្រាប រាល់បទល្មើសនិងអាជីវកម្មផ្លូវភេទគ្រប់ទំរង់

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពជំនាញ លោកអធិការនគរបាលគ្រប់ក្រុង-ស្រុក មេបញ្ជាការវរៈទាំង៤ ត្រូវពង្រឹងនិងយកចិត្តទុកដាក់បង្ក្រាប រាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទំរង់។

ការជម្រុញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធី បិទវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសស៊ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៊ីណូដល់សិក្ខាកាមនគរបាល៥៦រូប។

គួរជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានរយះពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ឧត្តមសេនីយ៍ត្រី ដែលបានប្រឹងប្រែងទាំងការងារស្នូល និងការងារបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ដល់សិក្ខាកាម។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោស្នងការបានអំពាវនាវថា ក្រោយទទួលបានការរៀនសូត្ រសូម សិក្ខាកាមជានគរបាលទាំងអស់ត្រូវ យកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តន៍នីតិវិធី ការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង