ក្រសួងយុត្តិធម៌ប្តេជ្ញាលុបបំបាត់ភាពមិនប្រក្រតីនៅក្នុងវិស័យតុលាការ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តាមប្រព័ន្ធតេឡេក្រាមថា សម្រាប់អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងនឹងធ្វើការលុបបំបាត់ភាពមិនប្រក្រតីនៅក្នុងវិស័យតុលាការក្នុងនោះរួមទាំង អំពើពុករលួយផងដែរ។ ការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បែបនេះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ចេញសារមួយខ្លីយ៉ាងដូច្នេះថា៖«ចាប់ពីពេលនេះតទៅដាច់ខាតមិនអត់ឱនឱ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីណាដែលប្រព្រឹត្តអំពើពុករលួយឡើយ»។

ពាក់ព័ន្ធនឹងការលើកឡើងនេះឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ «យើងធ្វើមិនសំដៅតែទៅលើអំពើពុករលួយនោះទេ គឺរាល់ភាពមិនប្រក្រតីនៅតាមតុលាការដូចពាក់ព័ន្ធការដឹកនាំ ការគ្រប់គ្រង និងភាពមិនប្រក្រតីក្នុងការដោះស្រាយសំណុំរឿងជាដើម។ល។ អីចឹងគឹថាត្រូវតែប្រឈមមុខនឹងក្រសួងយុត្តិធម៌ហើយ»។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា នៅពេលក្រុមការងារ ក្រសួងយុត្តិធម៌រកឃើញនូវភាពមិនប្រក្រ តីនៅក្នុងស្ថាប័នតុលាការ ដូចអ្វីដែលលើកឡើងមែននោះគឺអ្នកដែលធ្វើនឹងត្រូវទទួលខុសត្រូវ។ អ្នកដែលទទួលខុសត្រូវនឹងត្រូវរងទណ្ឌកម្មមួយចំនួនដូចជាទណ្ឌកម្មវិន័យ ការទទួលខុសត្រូវច្បាប់ករណីបានប្រព្រឹត្តអំពើពុករលួយ ឬប្រព្រឹត្តបទល្មើស នានាដែលមានចែងក្នុងច្បាប់។

ទន្ទឹមនេះ ឯកឧត្តម ជិន ម៉ាលីន បានអះអាងដែរថា ការស្រាវជ្រាវចំពោះអ្នកប្រព្រឹត្តនូវភាពមិនប្រក្រតីនៅក្នុងស្ថាប័នតុលាការ គឺធ្វើតាមក្រុមអធិការកិច្ចរបស់ក្រសួងយុត្តិធម៌។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា៖ «ក្រុមអធិការកិច្ចយើងនឹងអធិការកិច្ចលើការគ្រប់ក្រង ការដឹកនាំ ភាពមិនប្រក្រតីក្នុការបំពេញការងារ និងភាពមិនប្រក្រតីក្នុងការដោះស្រាយសំណុំរឿង អាហ្នឹង បើសិនយើងរកឃើញគឺត្រូវតែទទួលខុស»។

បើតាមការបញ្ជាក់ពីឯកឧត្ត្មមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថានៅពេលកន្លងមកនេះក្រសួងយុត្តិធម៌បានធ្វើការអធិការកិច្ចបានរកឃើ់ញថាមានមន្ត្រី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីមួយចំនួនបានរងការពិន័យពីសំណាក់ក្រសួងយុត្តិធម៌ផងដែរ ប៉ុន្តែមិនផ្សាយជាសាធាណៈនោះទេ៕

អត្ថបទដែលជាប់ទាក់ទង