មហាយក្សចិននឹងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាលចិនដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជួយធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការអនុវត្តបន្ថែមទៀតនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកល និងគម្រោងនានាដូចជា ផ្លូវជនបទ ស្ពាន ការផ្គត់ផ្គង់ទឹក សាលារៀន និងមន្ទីរពេទ្យ។
នេះបើតាមសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ។
ការបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋាភិបាលចិន បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹង លោក លី ឈាង នាយករដ្ឋមន្ត្រីចិន នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
គួរជម្រាបជូនថា មហាក្សត្រចិនជាប្រទេសដែលផ្តល់ជំនួយ និងហិរញ្ញប្បទានសម្បទានដ៏សំខាន់សម្រាប់កម្ពុជា ហើយប្រទេសចិនបានក្លាយទៅជាទីផ្សារដ៏ធំសម្រាប់កម្ពុជា៕