រដ្ឋាភិបាលកម្ពុជា-ចិនចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី

រដ្ឋាភិបាលកម្ពុជា-ចិនបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន ឆ្នាំ២០២៤-២០២៨ និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។

បើតាមសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជា-ចិនស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។

ឯកសារកិច្ចសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខានោះមានការពាក់ព័ន្ធនឹង «ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា», «ច្រករបៀងមច្ឆា និងអង្ករ» ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម៕

អត្ថបទដែលជាប់ទាក់ទង