ឃាត់ខ្លួនចោរលួចកាបូបស្ពាយនិងទូរស័ព្ទដៃបានម្នាក់នៅខណ្ឌដូនពេញ

នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាបូបស្ពាយ និងទូរស័ព្ទដៃនៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ចិត សារី ហៅរ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។

ជនរងគ្រោះឈ្មោះ ខា ចាន់ធូ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៥១ សង្កាត់ផ្សារទី៣ ខណ្ឌដូនពេញ។

វត្ថុតាងដកហូតរួមមាន៖កាបូបស្ពាយ ពណ៌ខ្មៅ និងទូរស័ព្ទម៉ាក Samsung S21។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង