តុលាការសម្រេចឃុំខ្លួនអ្នកលក់ផលិតផតាមអនឡាញហាយសូម្នាក់ពីបទឆបោក

អ្នកលក់ផលិតផតាមអនឡាញហាយសូម្នាក់ត្រូវបានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆបោកប្រាក់អ្នកដទៃ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបន្តថា ជនត្រូវចោទ ឈ្មោះ ធូ លីតា អាយុ ២៨ឆ្នាំ មុខរបរ អ្នកលក់ផលិតផលតាមអនឡាញស្នាក់នៅផ្ទះលេខ១២៩c ផ្លូវលេខ៤ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា តាមដីកាបង្គាប់ឲ្យឃុំខ្លួន បានដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង