អធិការរងខណ្ឌព្រែកព្នៅម្នាក់រត់ធ្លាក់ពីលើអគារស្លាប់ភ្លាមៗ សង្ស័យពាក់ព័ន្ធគ្រឿងញៀន
លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានរត់គេចពីសមត្ថកិច្ចដែលចុះទៅបង្រ្កាបកាលពីព្រឹកព្រលឹមថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ហើយក៏ធ្លាក់ពីលើអគារជាន់ទី៣៧នៃអគារស្តាយឡាញដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមអ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពិតជាមានករណីលោកអធិការរងខណ្ឌព្រែកព្នៅម្នាក់ជាប់សង្ស័យពីបទល្មើសគ្រឿងញៀន រត់គេចមន្ត្រីប៉ូលិស ហើយបានធ្លាក់ពីលើអគារស្លាប់ពិតមែន៕