រថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ នៅស្រុកមណ្ឌលសីមា

នៅវេលាម៉ោង១១៖៤០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត នៅចំណុចលើផ្លូវជាតិ៤៨ មុខផែស្ងួត ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល០២នាក់។

ជនរងគ្រោះទាំង២នាក់នេះ រួមមាន៖ ១-ឈ្មោះ អេន ប៊ុនថន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករផែរស្ងួត រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បណ្តាលអោយបែកមុខ និងរបួសភ្លៅ (ធ្ងន់) ។ ២-ឈ្មោះ ទួន ផាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករផែស្ងួត រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា (ស្រាល) បើកបរម៉ូតូម៉ាក អាយខន ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AI-7604 ។ ៣-អ្នកបើកបររថយន្ត ពុំទាន់ស្គាល់អត្តសញ្ញាណ បើកបររថយន្តម៉ាក អាល់ផាត ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BL-2308 ក្រោយកើតហេតុបានរត់គេចខ្លួន។

មូលហេតុដោយសារម៉ូតូឆ្លងផ្លូវខ្វះប្រុងប្រយ័ត្ន ។បច្ចុប្បន្នម៉ូតូ ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង