មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យដើម្បីរកវិធីបង្វែរទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ


រដ្ឋលេខាធិការ ឯកឧត្តម ចាន់ ស៊ីណាត តំណាងរដ្ឋមន្ដ្រីក្រសួង ធនធានទឹក និងឧតុនិយមកាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យ និងដាក់វិធានការដោះស្រាយជាក់ស្តែងចំពោះមុខជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដើម្បីបង្វែរទឹកចេញពីរាជធានីភ្នំពេញ។

សូមជម្រាបថា ការចុះពិនិត្យ និងដោះស្រាយនេះ ដើម្បីបញ្ជូននិងពង្វាងទឹក ដែលមានបរិមាណច្រើន មានកម្លាំងខ្លាំងដែលតែងគំរាមកំហែងមកលើរាជធានីភ្នំពេញ និងបណ្តាតំបន់រណបឱ្យហូរចូលក្នុងតំបន់បឹងទន្លេសាបឱ្យបានឆាប់។

ការពង្វាងទឹកទាំងនេះគឺចាប់ពីតំបន់រលាំងជ្រៃត្បូង ក្នុងខេត្តកំពង់ស្ពឺ តាមព្រែកខ្សាច់ ព្រែកដូនស្ទឹង ព្រែកពាមសត្ថា តាមអូរទាំងអស់ និងប្រឡាយនាំដីល្បប់នានាក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកពញាឮរបស់ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង