ប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅល្ងាចថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ នៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូផងដែរ៕