ឈាមស្រែកស្បែកហៅ, នៅទីបំផុត, កម្លាំងសមត្ថកិច្ចចាប់ឃាតករចាក់សម្លាប់ស្ត្រីជាសង្សារនៅមុខតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានហើយ

 


ព្រះសីហនុ៖ នៅទីបំផុត,កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានចាប់ឃាត់ខ្លួនឃាតករដែលចាក់សម្លាប់ស្ត្រីម្នាក់ជាកម្មការិនី និងជាសង្សារនៅមុខតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣បានហើយ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃន ប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ ជាកម្មការនីរោងចក្រ។

គួររំលឹកថា កម្មការីនីរោងចក្រម្នាក់ត្រូវបានឃាតករដៃដល់ជាសង្សារចាក់សម្លាប់ឱ្យស្លាប់ភ្លាមៗនៅច្រកទ្វារផ្លូវចូលរោងចក្រ «បេវឈីវើ » ក្នុងតំបន់សេដ្ឋកិច្ចពិសេសជាជាង ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោងប្រមាណជា១០យប់ ថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ ក្រោយពេលជនរងគ្រោះចេញពីធ្វើការថែមម៉ោង។ជនសង្ស័យបានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះត្រូវត្រង់ក្រោមក្លៀកខាងឆ្វេងចំនួន ១ កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ក្រោយកើតហេតុបុរសជាជនដៃដល់បានរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចកំណត់បានមុខសញ្ញាបានហើយ និងស្រាវជ្រាវតាមចាប់ខ្លួនយកផ្ដន្ទាទោសតាមច្បាប់រហូតចាប់ឃាត់ខ្លួនឃាតករបានសម្រេចនៅថ្ងៃនេះ៕ដោយ៖ ការីនិពន្ធ

 

អត្ថបទដែលជាប់ទាក់ទង