ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការនូវគោលការណ៍ស្តីពី «ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម និងជាអនុប្រធានប្រចាំការនៃគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការនូវគោលការណ៍ស្តីពី «ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍភាពការងាររបស់អនុគណៈកម្មការនីមួយៗ និងពិភាក្សាលើផែនការងារបន្ត ក្នុងគោលដៅរៀបចំពិធីអោយប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង