រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពថ្មីនៃក្រុមប្រឹក្សាសកម្មភាពជនពិការ
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពថ្មីនៃក្រុមប្រឹក្សាសកម្មភាពជនពិការ។ នេះបើតាមសេចក្តីសម្រេចដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីសម្រេច៖
*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជា «ប្រធានកិត្តិយស»
*ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា គឺជា «ប្រធាន»
*ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការគឺជា «អនុប្រធានអចិន្ត្រៃយ៍»។
ខាងក្រោមនេះ ជាសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពថ្មីនៃក្រុមប្រឹក្សាសកម្មភាពជនពិការ៖